Wednesday, August 29, 2012

អ្នកវិទ្យាសាស្ដ្រ អូស្ដ្រាលីរកឃើញ ឱសថថ្មីប្រឆាំង រោគមហារីក

វៀនណាៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួរ ចុះផ្សាយនៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ថា អ្នកវិទ្យា សាស្ដ្រអូស្ដ្រាលី បានរកឃើញឱសថថ្មី ប្រឆាំងនឹងរោគ មហារីក ។
កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្ដ្រអូស្ដ្រាលី បានប្រកាសក្ដែងៗថា ពួកគេរកឃើញ ឱសថ ដែលអាច ប្រឆាំងនឹងរោគមហារីកបាន ពិសេសរោគមហារីក ដូចជាដុំសាច់ពកជាដើម ហើយឱសថ ប្រភេទនោះត្រូវបានធ្វើការ វិនិច្ឆ័យយ៉ាងត្រឹមត្រូវដោយ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ “University of Vienna” ។
នៅថ្ងៃម្សិលមិញនេះដែរ សាកលវិទ្យាល័យខាងលើបានបើកសន្និសីទសារ ព័ត៌មានមួយ និងបញ្ជាក់ ឱ្យដឹងថា ឱសថឈ្មោះ “NKP-1338” ត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យនេះ ហើយត្រូវបាន គេចាត់ទុកថា ជាប្រភេទ ឱសថដែលបង្កើតឡើង ជាលើកដំបូង សម្រាប់ប្រើប្រាស់ ប្រឆាំងនឹងរោគ មហារីក ។
សាកលវិទ្យាល័យមួយនេះបានគូសបញ្ជាក់ថា “ការរកឃើញនូវឱសថ ប្រភេទនេះ វាមានសមត្ថភាព និងប្រសិទ្ធភាព ក្នុងការបំបែក ដុំពកដុះ និងមហារីកជាច្រើន ប្រភេទ ទៀត ហើយឱសថនេះ ដែរបាន ឆ្លងកាត់ការ ពិសោធន៍ជាច្រើន លើកនិងវាយតម្លៃ យ៉ាងត្រឹមត្រូវ” ៕
Photo by DAP-News

No comments:

Post a Comment